ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកកាសែតម្នាក់នៅខេត្តព្រះវិហារពីបទកំហែងយកនឹងគំរាមហែកកេរ្តិ៍ លើស្ថាប័ណ្ណអយ្យការ!

ខេត្តព្រះវិហារ ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ដោយយោងតាមដីការបញ្ជាអោយចូលខ្លួនលេខ១២០០\២២ អ.ក.នឹងពាក្យបណ្តឹងរបស់ឈ្មោះជិន អូន នឹង ឈ្មោះ ផន លៀង ពីបទកំហែងយកនឹងគំរាមហែកគេរ្ត៍លើស្ថាប័ណ្ណអយ្យការ ការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលបានធ្វើការនាំខ្លួនឈ្មោះ គីម គឹមឡាយ ភេទប្រុស មុខរបរជាអ្នកសាព៌តមាន សៀមរាបប៉ុស្តិ មកធ្វើកាសាកសួរ នឹង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្រដើម្បីចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ផងដែរថា កាលថ្ងៃទី5ខែកញ្ញា ឆ្នាំ2022នៅវេលាម៉ោង10ព្រឹក ឈ្មោះ គីម
គឹមឡាយ បានឃាត់រឺម៉កដឹកឈើចំនួន1គ្រឿង
ដើម្បីសួនាំ ពេលនោះលោល គីម គឹមឡាយ
បានខលទៅព្រៈរាជអាជ្ញារង លោក វុធ សាវី ដោយសាលោក វុធ សាវី ជាប់រវល់ទើបអើបអោយលោក គឹម សំឡេង ព្រៈរាជអាជ្ញារង ទៅ
ពិនិត្យ ពេលនោះមិនបានចាប់រឺម៉កដឹកឈើនោះ
ទេ ដោយសម្របសម្រួលយកលុយចំ50មុឺន តែ
លុយនោះលោក គឺម គឹមឡា មិនទាន់បានទទួលលើយ ម្ចាស់រឺម៉កឈើឈ្មោៈ ផង លៀង ដឹក
ឈើពីភូមិសាស្ត្រស្រុកឆែបនឹងស្រុកត្បែងមានជយ័ ចូលក្រុងព្រះវិហារ ។

ករណីបណ្តឹងទី2 ពាក់ពន្ឋ័បទកំហែងហែកកេរ៍ស្ថា
បន័អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។

សូមរំលឹកថា អ្នកកាសែតរូបនេះក៏ធ្លាប់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនក្នុងពេលកន្លងមកពីបទ ប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវបានធានាអោយនៅក្រៅឃុំផងដែរ ។

ដោយលោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។