ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា បណ្ឌិត ត្រាំង លី និងលោកជំទាវ សុខ ស្រីពៅ

(ខេត្តព្រៃវែង) ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា បណ្ឌិត ត្រាំង លី និងលោកជំទាវ សុខ ស្រីពៅ ដែលបានឧបត្ថម្ភ ទឹកប្រាក់ $៥,០០០ (ប្រាំពាន់ដុល្លាអាមេរិកគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ លោកឧកញ៉ា បណ្ឌិត ត្រាំង លី និងលោកជំទាវ សុខ ស្រីពៅ ដែលបានឧបត្ថម្ភ ទឹកប្រាក់ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូលសូមជូនពរ លោកឧកញ៉ា បណ្ឌិត ត្រាំង លី និងលោកជំទាវ សុខ ស្រីពៅ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។