ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានធ្វើដំណើរមកដល់បញ្ជាការដ្ឋានលេខ ២ ឈរជើងក្រុមអន្តរាគមន៍កំពង់ភ្លុក (ខេត្តសៀមរាប)

ប្រើរយ:ពេលប្រមាណជា ២:៣០ ពីតំបន់អភិរក្សជលផលឡូត៍លេខ៦ (ខេត្តពោធិ៍សាត់)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានធ្វើដំណើរមកដល់បញ្ជាការដ្ឋានលេខ ២ ឈរជើងក្រុមអន្តរាគមន៍កំពង់ភ្លុក (ខេត្តសៀមរាប)។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីបានសាកសួរសុខទុក្ខកងកំលាំងអន្តរាគមន៍ បញ្ហាជីវភាពប្រចាំថ្ងៃ សុខភាព ស្ថានភាពជារួមក្នុងតំបន់ដោយសារភាគច្រើនកងកំលាំងយើងជាអ្នក ចំណូលថ្មី ត្រូវរៀនរស់ និងសម្របខ្លួនទៅតាមលក្ខខណ្ឌថ្មីដែលយើងមិនធ្លាប់ជួប។ ត្រូវសិក្សា ស្វែងយល់បន្ថែមពីមន្រ្តីរដ្ឋបាលជលផលដែលជាម្ចាស់ទឹកដី ដើម្បីក្តាប់បានពីភូមិសាស្រ្ត ព្រំ ប្រទល់ដែលត្រូវសហការគ្នាចុះល្បាតជាប្រចាំ និងមុខសញ្ញាជនល្មើស និងបទល្មើស។ សាមគ្គី និងសហការគ្នាអនុវត្តភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីថែរក្សា និងការពារ មច្ឆជាតិ និងព្រៃលិចទឹកដែលជាសម្បត្តិរដ្ឋដ៏មានតម្លៃ។ ដោយឡែក រដ្ឋបាលជលផល សហការជាមួយមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន រៀបចំបណ្តាញ ទំនាក់ទំនងគ្នា ក្នុងករណីមានករណីបន្ទាន់ដែលត្រូវស្នើសុំការពិនិត្យ សម្រេចពីថ្នាក់ដឹកនាំ ឬបញ្ហាសុខភាពរបស់បងប្អូនយើង។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់នស្បៀងមួយចំនួនមាន អង្ករ ២បាវ ទឹកសុទ្ធ ១០យួរ
ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យូរ ៥កេស ត្រីខ ១កេសធំ និងប្រេងចំនួន ១០០០លីត្រ ជូនក្រុមអន្តរាគមន៍ផងដែរ និងថវិកា ៥លានរៀលរៀងរាល់ខែ ទុកសម្រាប់ដោះស្រាយបញ្ហាជីវភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។