ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ចំនួន២ ករណី នៅក្នុងស្រុកបាធាយ និងស្រុកជើងព្រៃ

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ចំនួន២ ករណី នៅក្នុងស្រុកបាធាយ និងស្រុកជើងព្រៃ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត កំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត -លោកនាយករដ្ឋបាល -មន្ទីរ អង្គភាពជំនាញ -អាជ្ញាធរមូលដ្ឋាន រួមនឹងមន្រ្តីពាក់ព័ន្ធ ។

ក្រោមកិច្ចដឹកនាំសម្របសម្រួល និងដោះស្រាយវិវាទ ប្រកបដោយភាពឈ្លាសវៃ និងបុិប្រសព្វរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រហូតការដោះស្រាយខាងលើទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កា ត្រឹមរយៈពេលប្រមាណ២ ម៉ោងប៉ុណ្ណោះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។