ព័ត៌មានជាតិ

ពិធីជួបសំណេះសំណាល ផ្តល់ស្បៀងអាហារ និងពិសាអាហារសាមគ្គី ជាមួយបងប្អូនអាជីវកររកសុីក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែងចំនួន៥០០នាក់!

(ព្រៃវែង) ៖នាថ្ងៃទី១៩ ខែធ្នូ  ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវន ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាល ផ្តល់ស្បៀងអាហារ និងពិសាអាហារសាមគ្គី ជាមួយបងប្អូនអាជីវកររកសុីក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែងចំនួន៥០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយស ក្រុមអ្នកម្តាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលប្រព្រឹត្តទៅនៅគេហដ្ឋាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។

តាងនាមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ ញ៉ែម សាខន ស ខេង ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេស ក្នុងខេត្តព្រៃវែងតែម្តង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ និងបានអនុគ្រោះដល់ប្រជាជនអាចប្រកបមុខរបរការងារដោយភាពសុខសាន្ត និងរីកចម្រើនលូតលាស់។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរដល់ លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងប្រតិភូអមដំណេីរ សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។