ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី និងទូកង កម្ពោជិកបុត្តាខេមរាតរី ដែលរដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង)៖ នាព្រឹក ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំពហុបំណង(B) សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី និងទូកង កម្ពោជិកបុត្តាខេមរាតរី ដែលរដ្ឋបាលខេត្តព្រៃវែង នឹងត្រូវទទួលពី អនុគណៈកម្មការសាងសង់រោងតម្កល់ទូកង កម្ពោជិកបុត្តាខេមរាតរី នៃគណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នាពេលខាងមុខ។

សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តមអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី អភិបាលក្រុងព្រៃវែង មន្ទីរ-អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការ និងលោកចៅសង្កាត់កំពង់លាវ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។