ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ ផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដល់កម្លាំងនគរបាលទូទាំងខេត្ត

(បន្ទាយមានជ័យ) ៖  នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងត្រួតពិនិត្យសភាពការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធប្រតិបត្តិការឆ្នាំ២០២៣ , ផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់កម្លាំងនគរបាលទាំងអស់
-ត្រូវពង្រឹងការគ្រប់គ្រងការងារសន្តិសុខ
-ទប់ស្កាត់ករណីទន្ទ្រាន ឬវិវាទដីធ្លី ការរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ ការតវ៉ាផ្សេងៗ
-នាយប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវពង្រឹងការងារគ្រប់គ្រង ពលរដ្ឋចំណូល ចំណាកស្រុក
-បន្តគ្រប់គ្រងមុខសញ្ញាចាស់/ថ្មី បង្ក្រាបរាល់បទល្មើស និង ក្មេងទំនើង
-ទប់ស្កាត់ជនបំពុលសង្គម និង ព័ត៌មានក្លែងក្លាយ ទាំងផ្ទាល់ និងលើបណ្តាញសង្គម
-គ្រប់គ្រងរាល់អាជីវកម្មដែលមានការបំផ្ទុះ និងការលក់ចែកចាយរំសេវ ការដុតកាំជ្រួច ផាវ
-បង្កា ទប់ស្កាត់ រាល់បទល្មើសព្រហ្មទណ្ឌ និងបង្កើនការយាមល្បាត ប្រចាំការ២៤ម៉ោង
-ត្រូវពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព
-ពង្រឹងទប់ស្កាត់មេខ្យល់ និង ពលករឆ្លងដែនខុសច្បាប់
-បន្តស្រាវជ្រាវបង្ក្រាបរាល់បទល្មើសជួញដូរចែកចាយ ដាំដុះគ្រឿងញៀន
-ទប់ស្កាត់រាល់ទំនិញគេចពន្ធ បទល្មើសកម្មសិទ្ធិបញ្ញា ឱសថក្លែងក្លាយ និងអាហារខូចគុណភាព
-បន្តពង្រឹងចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកដំណើរតាមដងផ្លូវ និងសិស្សតាមសាលា
-កម្លាំងនគរបាលទាំងអស់ត្រូវគោរពច្បាប់ គោរពវិន័យ និងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។