ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញរៀបចំអាហារសាមគ្គី អបអរសាទរ ដល់ក្រុមកីឡាករនៃមន្ទីរគណបក្សខេត្តកំពង់ចាម ដែលទទួលបានជ័យលាភី កីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២១ ផ្នែកកីឡា “ប៉េតង់” (ប៊ូល)

(កំពង់ចាម) :នាយប់ថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញរៀបចំអាហារសាមគ្គី អបអរសាទរ ដល់ក្រុមកីឡាករនៃមន្ទីរគណបក្សខេត្តកំពង់ចាម ដែលទទួលបានជ័យលាភី កីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២១ ផ្នែកកីឡា “ប៉េតង់” (ប៊ូល)។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានថ្លែងការកោតសរសើរ ដល់ក្រុមកីឡាករទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យ គួរជាទីមោទនៈ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជម្រុញឱ្យមន្រ្តី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាលេងកីឡាឱ្យបានគ្រប់ៗ ដើម្បីជាប្រយោជន៍ដល់សុខភាព។

ជាការអបអរ និងទឹកចិត្តដល់ក្រុមកីឡាជ័យលាភីខាងលើ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត លោកក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ក្រុមកីឡាករផងដែរ។ Chao Vong

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។