ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា

(សៀមរាប) ៖ ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប​ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប​ និងលោកស្រី​ ម៉ននី រង្សី​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានចូមរួមក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា​ ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មការទី៧ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកឡើងថា ការចុះមកបំពេញបេសកកម្មការងារនៅក្នុងខេត្តសៀមរាបនាពេលនេះ ដើម្បីភ្តាប់សភាពការណ៍ទូទៅរបស់ខេត្តសៀមរាប វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលខុសត្រូវ និងលើការអនុវត្តតួនាទីភារកិច្ច ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។