ព័ត៌មានជាតិ

ក្រុមការងារចុះជួយឃុំ ជ្រៃវៀន ឃុំ មៀន និងឃុំគរ ស្រុកព្រៃឈរ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ជំងឺកូវីដ-១៩ !

(កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោក ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃវៀន ឃុំមៀន និងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម អមដោយក្រុមការងារចុះជួយមូលដ្ឋានឃុំទាំងបី បានបន្តចុះអបរំផ្សព្វផ្សាយ អំពីវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុរាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់អាជ្ញាធរមូលដ្ឋាន ឲ្យបន្តការយកចិត្តទុកដាក់ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០- កុម្ភៈ នៅកម្ពុជាយើង។

ឆ្លៀតក្នុងនោះ លោក ប្រធានក្រុមការងារ និងសហការី បានចូលរួមកម្មវិធីតាមបណ្តាឃុំទាំងបី និងបានឧបត្ថម្ភនូវថវិការបស់ក្រុមការងារ រួមមាន÷

-ឃុំ ជ្រៃវៀន
លោក និងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីក្រុងពាលី សាងសង់អគារស្នាក់ការបក្ស ឃុំជ្រៃវៀន និងបានប្រគល់ប្រាក់កក់ជូនអ្នកម៉ៅការសំណង់ខាងលើចំនួន ៥,០០០ ដុល្លារ។ បន្ទាប់មក បន្តចូលរួមកម្មវិធីក្រុងពាលី សាងសង់អគារបឋមសិក្សាខ្លែងពណ៌ និងបានប្រគល់ប្រាក់កក់ជូនអ្នកម៉ៅការសំណង់ ចំណាយថវិកា ២០០០ ដុល្លារ។

បន្ទាប់មក លោកប្រធានក្រុមការងារ និងសហការី ចូលរួមជាមួយមន្រ្តីគណបក្សមូលដ្ឋាន ឃុំជ្រៃវៀន ដើម្បីពិនិត្យការងាររៀបចំបញ្ជីរាយឈ្មោះសមាជិកគណបក្សឃុំ ដែលក្រុមការងារនឹងត្រូវចុះហត្ថលេខាលើបញ្ជីរាយឈ្មោះខាងលើនេះ ដើម្បើស្មើឲ្យគណបក្សមូលដ្ឋានឃុំ ចាត់ចែងការងារបន្ត ឲ្យបានរលូន។
ជាមួយគ្នានេះដែរ លោក ផាន អូន និងក្រុមការងារ បានឧបត្ថម្ភជូនក្រុមការងារមូលដ្ឋាន នូវថវិកាចំនួន ៧០០០ ដុល្លារ និង២ លានរៀល។

-ឃុំ មៀន
លោក ផាន អូន និងក្រុមការងារ បានបន្តចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើការស្នើសុំដីសម្រាប់សាងសង់អគារស្នាក់ការបក្សនៅឃុំមៀន ដោយប្រធានក្រុមការងារបានស្នើឱ្យគណបក្សឃុំបន្តតាមដានលើឯកសារដីធ្លី និងការចាក់ដីបំពេញបន្ថែម ដើម្បីក្រុមការងារពិនិត្យលទ្ធភាពក្នុងការសាងសង់ នាពេលខាងមុខ។

ក្នុងនោះដែរ ក្រុមការងារបានពិនិត្យការងាររៀបចំបញ្ជីរាយឈ្មោះសមាជិកគណបក្ស ឃុំមៀន ដែលក្រុមការងារនឹងត្រូវចុះហត្ថលេខាលើបញ្ជីរាយនាមសមាជិកគណបក្សនេះ ដើម្បីឱ្យគណបក្សមូលដ្ឋានឃុំចាត់ចែងដឹកនាំបន្ត។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារក៏បានឧបត្ថម្ភថវិកាជូនក្រុមការងារមូលដ្ឋាន ចំនួន ១០ ម៉ឺនរៀលរៀល។

-ឃុំ គរ
លោក ផាន អូន និងក្រុមការងារ បានចូលរួមពិនិត្យអគារពុទ្ធិកបឋមសិក្សានៅវត្ត ជោតនរាមគរ ដែលត្រូវបានជ្រើសរើសជាមណ្ឌលចត្តាឡីស័ក។ ក្នុងនោះដែរ ក្រុមការងារបានពិនិត្យការងាររៀបចំបញ្ជីឈ្មោះសមាជិកគណបក្ស ឃុំគរ ដែលក្រុមការងារនឹងត្រូវចុះហត្ថលេខាលើបញ្ជីាឈ្មោះសមាជិកគណបក្ស ដើម្បីស្នើឱ្យគណបក្សមូលដ្ឋាន ឃុំចាត់ចែងដឹកនាំបន្ត។
ជាមួយគ្នានេះដែរ ក្រុមការងារបានឧបត្ថម្ភជូនក្រុមការងារបក្សមូលដ្ឋាន ចំនួន ៦០ម៉ឺនរៀល។

#សរុបថវិកាចំណាយចំនួន ៧,០០០ដុល្លារ និង ២,៧០០, ០០០រៀល។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។