ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ៖ អ្នក​ភ្នំពេញ​ និងខេត្តកណ្តាល ចរន្តអគ្គិសនីនៅតំបន់ចំនួននឹងមានការរអាក់រអួលខ្លះៗ​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣!

(ភ្នំពេញ) ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​សេចក្ដី​ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P2999 ដើម្បីឲ្យក្រុមការងារបច្ចកទេសធ្វើការប្ដូរត្រង់ស្វូ ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់កាកាប និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១:៣០នាទីព្រឹក។

ជាមួយគ្នានោះ​ អគ្គិសនីកម្ពុជា​ ក៏បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលដូច្នេះ​អគ្គិសនីកម្ពុជា​ស្នើសុំអភ័យទោសទុកជាមុន។​ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។