ព័ត៌មានជាតិ

អនឡាញឡូតូ ល្បែងសុីសងពេញបន្ទុកនៅភូមិក្រសាំង ឃុំតាមុឺន និងភូមិប៉ោងសំរោង ឃុំ តាពូង ស្រុកថ្មគោល ពង្វក់ស្មារតីក្មេងៗក្រោមអំណាចរបស់លោកអធិការស្រុកថ្មគោល.!

(បាត់ដំបង) ៖ នៅពេលថ្មីៗ យោងតាមប្រសាសន៍ណែនាំយ៉ាងមុឺងម៉ាត់របស់សម្ដេច មហាវរអិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យអាជ្ញាធរក្រង ស្រុក ខណ្ខ ចុះបង្ក្រាបល្បែងស៊ីសងតាមអ៊ីនធឺណិត ជាពិសេសល្បែងអនឡាញឡូតូ និងល្បែងសុីសងផ្សេងៗទៀត មានចំនួនពីទីតាំង កំពុងវក់ស្មារតីកុមារា,កុមារី វ័យជំទង់នៅភូមិក្រសាំង ឃុំតាមុឺន និងភូមិប៉ោងសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ឲ្យវកវីភ្លេចការសិក្សារៀនសូត្រ។ រីឯនៅភូមិក្រសាំង ឃុំតាមុឺន និងភូមិប៉ោងសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មិនចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះឡើយ..!។

នៅគ្រប់ច្រកផ្លូវក៏ដូចជាតាមទីតាំងហាងកាហ្វេសុទ្ធតែមានល្បែងអនឡាញឡូតូ ប៉ុន្តែ អាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាល ត្រូវគេមើលឃើញថាធ្វើមិនដឹងមិនឮព្រោះតែដើម្បីលាបសក្ការៈ។

គេនិយាយថា ផលប្រយោជន៍ដែលទទួលបាន ពីតាមល្បែងសុីសងអនឡាញឡូតូ គឺសមរម្យសម្រាប់ឲ្យលោកអធិការសោយសុខបានទៅហើយ មិនចាំបាច់មកបង្កើតបញ្ហានៅតាមដងផ្លូវកំប៉ិកកំប៉ុកយ៉ាងនេះទេ។ តែលោកអធិការត្រូវគេមើលឃើញថា កំពុងប្រមូលផលប្រយោជន៍ពីគ្រប់ច្រកល្ហក ដោយមិនគិតពីផលលំបាក ទៅអនាគតចំពោះកុមារា,កុមារីនោះឡើយ។ ជាក់ស្ដែងទីតាំងល្បែងស៊ីសងច្រើនកន្លែងជាពិសេសល្បែងអនឡាញកំពុងពង្វក់ស្មារតីយុវជនយុវនារីជាពិសេសថ្មីៗក្រោមអាយុ១៥ឆ្នាំឲ្យវិលវល់ភ្លេចការរៀនសូត្រ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងសុីសង ”ល្បែងសុីសងអនឡាញឡូតូ”ខុសច្បាប់បើកល្បែងសុីសងអនឡាញ នៅភូមិក្រសាំង ឃុំតាមុឺន និងភូមិសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងបានដោយរលូន។ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង?គេថា បើមិនពាក់ព័ន្ធ នឹងផលប្រយោជន៍អាជ្ញាធរមាន សមត្ថកិច្ចលោកវរសេនីយ៍ទោ សេង លុច  អធិការនគរបាលស្រុកថ្មគោល ប្រាកដជាបង្ក្រាបបាត់ទៅហើយ។

ប្រភពដដែលបានឲ្យដឹងថា ទីតាំងល្បែងសុីសង”អនឡាញឡូតូ”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមក្មេងៗញៀនល្បែងចូលលេងហ៊ោកញ្ជ្រៀវ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមាន ការព្រួយបារម្ភ ភ័យខ្លាចកើតអំពើចោរកម្មនិងបទល្មើសដូចជា លួច,ឆក់,ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ ក្រុមក្មេងៗ អ្នកទៅលេងល្បែងអនឡាញឡូតូ ទាំងនោះមិនគិតគូរពីការសិក្សារៀនសូត្រអ្វីឡើយ។ ហេតុនេះគឺមានន័យថា លោកអធិការស្រុកថ្មគោលលោកវរសេនីយ៍ទោ សេង លុច បានរួមចំណែកដោយប្រយោលក្នុងការបំផ្លាញអនាគតក្មេងៗទាំងនេះ។

គួរបញ្ជាក់ថា:សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្ដ្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហរិញ្ញាវត្ថុសាធារណ: ដំណាក់កាលទី៤ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤ នេះ សម្ដេចបានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឫការផ្ដល់សិទ្ធបើកទីតាំងល្បែងផ្សេងៗ នៅតាមមូនដ្ធាន..!៕

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សំណូមពរលោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមជួយចាត់ វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង”អនឡាញឡូតូ”ខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង។ ការរំពឹងទៅលើលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ឲ្យបង្ក្រាបបញ្ហាហ្គេមល្បែងអនឡាញឡូតូនិងល្បែងស៊ីសងអ៊ីនធឺណិតផ្សេងទៀតគឺមិនអាចទៅរួចឡើយ៕ព្រំ:ហន!

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។