ព័ត៌មានជាតិ

សូមជៀសអោយឆ្ងាយពីគ្រឿងញៀន !!! បុរសម្នាក់បែកថ្នាំ យកកាំបិតផ្គាក់កា..ប់ទៅលើ ជនរ..ង..គ្រោះបណ្តាលអោយ ឱ្យស្លាប់នៅថ្លុកឈាម.!

(បាត់ដំបង) ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីឃាតកម្មគិតទុកជាមុន សម្លាប់មនុស្សដោយប្រើអាវុធ(កាំបិតផ្គាក់)។

ករណីឃាតកម្មនេះកើតឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២៣,០០នាទីយប់ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យ ឈ្មោះឃន ចំរើនហៅងិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុមទី១៧ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)។

ជនរងគ្រោះឈ្មោះសោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបង។

ប្រភពបានរាយការណ៍ថា ខណ:ពេលជនរងគ្រោះ កំពុងអង្គុយលេងក្រោមផ្ទះ មិត្តភ័ក្រ្ត ត្រូវជនសង្ស័យ លបមកកាប់ត្រូវចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋានបានស្រាវជ្រាវស៊ើបអង្កេត លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧និង៥០នាទីព្រឹក នៅចំណុចក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្នែកព្រហ្មទណ្ឌ សហការជាមួយ អន្តរាគមន៏បានបើកប្រតិបត្តិការ ចុះបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋានបាននឹងកំពុងរៀបចំកសាងសំណុំរឿង ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។