ព័ត៌មានជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៣!

(ភ្នំពេញ) ៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៣!
សូមជូនចម្រៀងមួយបទ ដែលរៀបរាប់អំពីតួនាទីភារកិច្ចនៃកងរាជអាវុធហត្ថ និងសកម្មភាពប្រចាំថ្ងៃរបស់អាវុធហត្ថរាជធានីភ្នំពេញ!

កងរាជអាវុធហត្ថមានភារកិច្ច៖

ក. រ៉ាប់រងសកម្មភាពខាងប៉ូលីសរដ្ឋបាល
– រក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ
– រ៉ាប់រងឱ្យមានការគោរពច្បាប់និងបទបញ្ជាទាំងឡាយ
– ផ្តល់ព័ត៌មាននិងជួយសង្គ្រោះពលរដ្ឋស៊ីវិល

ខ. រ៉ាប់រងសកម្មភាពខាងប៉ូលីសតុលាការ
– ពិនិត្យកត់ត្រានូវឧក្រិដ្ឋកម្មនិងទោសកម្ម
– ធ្វើកំណត់ហេតុអំពីបទល្មើស
– ប្រមូលផ្តុំភស្តុតាងផ្សេងៗ
– ស្រាវជ្រាវរាវរកអ្នកប្រព្រឹត្តបទល្មើស ដើម្បីបញ្ជូនខ្លួនទៅតុលាការតាមដីកាតុលាការ
– ទទួលបន្ទុកអនុវត្តតាមដីកាផ្ទេរអំណាច ពីចៅក្រមស៊ើបសួរ

គ. បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងផ្នែកយោធា
– ទទួលបន្ទុករក្សាសុវត្ថិភាព និងបំពេញតួនាទីជាកងកិត្តិយស ជាប្រយោជន៍ដល់ស្ថាប័នរាជរដ្ឋាភិបាល និងអាជ្ញាធរជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា
– ការពារទីតាំងយោធា
– កិច្ចការប៉ូលីសយោធា នៅក្នុងនិងក្រៅទីតាំងកងទ័ព

ឃ. ផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមសេចក្តីត្រូវការជាចាំបាច់

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។