ព័ត៌មានជាតិ

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​

 

(បាត់ដំបង) សូមគោរពរាយការណ៍ជូន​ឯកឧត្ដម​ ឧត្ដមឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត

នៅ​ថ្ងៃទី​ ១០​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១:០០​ នាទី​ នៅ​ចំណុច​តារាង​បាល់ទះ​ ស្ថិតក្នុង​ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ក្រុង​បាត់ដំបង​ ចុះ​ប្រតិបត្តិការ​ ធ្វេីការ​អប់រំ​ណែនាំ​ ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រេីន​ ដែល​ខុស​ពីការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ ការ​រីករាលដាល​នៃ​ជំងឺ​កូវីត​ ១៩​ និង​ សេចក្ដី​ណែនាំ​លេខ​ ០០៣​/២១​ សណន​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ដល់​ម្ចាស់​ទីតាំង​ បេីក​តារាង​បាល់ទះ​ ។

បច្ចុប្បន្ន​ម្ចាស់​តារាង​បាល់ទះ​ខាងលើ​ព្រមផ្អាក​បណ្តោះ​អាសន្ន​តាម​ការ​ណែនាំ​របស់​ក្រុមការងារ​ រដ្ឋបាល​ក្រុង​ ។

សូម​ឯកឧត្ដម​ ឧត្ឧត្ដមសេនីយ៍ទោស្នងការទទួលជ្រាប

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។