ព័ត៌មានជាតិ

ជំនួបសម្តែងការគួសមរវាងនាយកប្រតិបត្តិក្រុមហ៊ុន​ CP​ ប្រចាំតំបន់ខេត្តសៀមរាបជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប

(សៀមរាប) :នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២​ លោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ទៀ សីហា អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញារឱ្យMr.Aroon Yingyongyut នាយកប្រតិបត្តិ CP តំបន់សៀមរាប និងក្រុមការងារ​ ជួបសម្តែងការគួសមដេីម្បីពិភាក្សារការងារ​ ដោយមានការចូលរួមពីលោក​ នាយករដ្ឋបាលសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធ។

លោក​ អភិបាលរងខេត្ត​ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CP ដែលជានិច្ចកាលតែងតែជួយគាំទ្រដល់បងប្អូនប្រជាកសិករប្រកបរបរចិញ្ចឹមសត្វ ជាពិសេសក្រុមហ៊ុន​ ក៏បានចូលរួមចំណែកក្នុងការមនុស្សធម៌ជាមួយរដ្ឋបាលខេត្ត​ ដែលបានផ្តល់ជាសម្ភារៈ និងចំណីអាហារផ្សេងៗ​ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ​ ដែលបានជួបវិបត្តិកូវីដ-១៩ និងគ្រោះធម្មជាតិផ្សេងៗក្នុងភូមិសាស្រ្តខេត្តសៀមរាបនាពេលកន្លងមក៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។