ព័ត៌មានជាតិ

 អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ប្រវែង ៣.៤១០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន ១៣៦បង្គោល ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងឃុំអូរដំបង១ ស្រុកសង្កែ 

(បាត់ដំបង) :ព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ផ្លូវមាត់ស្ទឹងត្រើយខាងកើតចាប់ពីស្ពាន១៣មករា រហូតដល់ផ្លូវលេខ១៥៥ (ស្ពានខ្វែង) ដែលមានប្រវែង ៣.៤១០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន ១៣៦បង្គោល ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។