ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចាត់ឲ្យមន្ដ្រីសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណដែលបុរសខាងលើបសនមកស្នាក់នៅ និងរាយពាត់ដាក់ខ្សែសុវត្ថិភាព ហាមចេញចូលនៅបរិវេណនោះ !

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ បន្ទាប់ពីការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនឹងបុរសឈ្មោះ ម៉ី ស៊ីថាន់ អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅក្នុងសិប្បកម្មឡដ្ឋ មួយកន្លែងនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ឯកឧត្តម អភិបាលខេត្ត ចាត់ឲ្យមន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណដែលបុរសខាងលើបានមកស្នាក់នៅ និងព័ទ្ធខ្សែសុវត្ថិភាព ហាមចេញចូលនៅក្នុងបរិវេណនោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានសម្រេចបិទជាបណ្តោះអាសន្នសិប្បកម្មឡឥដ្ឋ ឯក គឹមធួក និងបានយកអ្នកពាក់ព័ន្ធដោយផ្ទាល់នឹងបុរសនេះ មកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ ចំពោះ អ្នកដែលប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
សូមអានសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមដូចតទៅ÷

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។