ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តដំណើរអញ្ជើញ ចុះពិនិត្យមើលការស្នាក់នៅ ហូបចុក អ្នកកំពុងធ្វើចត្តាឡីស័ក

(កំពង់ចាម) នៅព្រឹកថ្ងៃដដែល បន្ទាប់ពីផ្តល់អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បន្តដំណើរអញ្ជើញចុះពិនិត្យមើលការស្នាក់នៅ ហូបចុក របស់អ្នកកំពុងធ្វើចត្តាឡីស័ក និងការរៀបចំជួសជុស និងសម្អាតអាគារសាលប្រជុំធំ នៃសាលាគរុកុសល្យភូមិភាគកំពង់ចាម ដើម្បីពង្រើកបន្ទប់ នឹងត្រៀមសម្រាប់ដាក់អ្នកធ្វើចត្តាឡីស័កបន្ថែម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីប្រចាំការត្រូវរៀបចំសម្អាតអនាម័យ បរិស្ថានឲ្យបានល្អ ទាំងក្នុងបន្ទប់ និងក្នុងបរិវេណមណ្ឌល ជាពិសេសការចំអិនម្ហូបអាហារ សម្រាប់ផ្តល់ជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ឲ្យបានគ្រប់គ្រាន់ និងទទួលបាននូវភាពកក់ក្តៅពីក្រុមការងារយើង។ ចៅវង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។