ព័ត៌មានជាតិ

ឡានស៊េរីទំនើបម៉ាក LEXUS LS460​ បុក​បង្កាន់ដៃស្ពានដែកផ្អើលទាំងព្រលឹម​​អ្នកបើកបរ​បាន​គេចខ្លួន​បាត់!

(​ភ្នំពេញ)​ ៖ ​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ កក្កដា ឆ្នាំ​២០២២ នៅ​លើ​ស្ពានបាឡេ​ ដែល​ស្ថិត​នៅ​ក្រុម​១៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​រថយន្ត​មួយគ្រឿង​ដែល​បុ.ក​បង្កាន់ដៃស្ពាន​នោះ​ម៉ាក LEXUS LS460 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ រតនៈគិរី ២C-​២០៣០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​គេចខ្លួន​បាត់​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​មួយគ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​បេ​ឡេ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​​នៅ​ពេល​ឡើង​បាន​បន្តិច មិន​ទាន់​ដល់​កណ្តាល​ស្ពាន​ផង ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​ស្តំា​ដៃ​បុក​បង្កាន់ដៃស្ពាន​ បណ្តាល​ឱ្យ​​របង​ដែករ​បាំង​ស្ពាន​​វៀច​បាន​រង​ការ​ខូចខាត ​ចំណែក​រថយន្តខ្ទេច​មុខ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ភ្លាម​ៗ​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​។​

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ពី​មូលហេតុអ្វី​ឡើយ​ ។ ​នៅ​ព្រឹក​នោះដែរ​ នគរបាល​មូលដ្ឋាន​ក៏បាន​ទាក់​ទង​​នគរបាល​ចរាចរណ៍ ចុះ​មក​វាស់វែង​រួច ស្ទួ​ច​យក​រថយន្ត​បញ្ជូន ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ដើម្បី​រង់​ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​សងការ​ខូចខាត​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។