ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំពិធីដង្ហែ “ព្រះអគ្គីជ័យកីឡា” (ភ្លើងគប់) សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រឹត្តិការណ៍ជាប្រវត្តសាស្រ្តនេះនឹងត្រូវឆ្លងកាត់ខេត្តកំពង់ចាម

(កំពង់ចាម) ៖នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំពិធីដង្ហែ “ព្រះអគ្គីជ័យកីឡា” (ភ្លើងគប់) សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រឹត្តិការណ៍ជាប្រវត្តសាស្រ្តនេះនឹងត្រូវឆ្លងកាត់ខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ ឆ្ពោះទៅខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំកិច្ចប្រជុំដោយឡែកមួយទៀត ស្តីពីការរៀបចំទីតាំងពិធី និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងពិធីបុណ្យឆ្លងមហាចេតិយរបស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ស្ថិតនៅក្នុង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានអញ្ចើញចុះពិនិត្យទីតាំងដោយផ្ទាល់ផងដែរ ក្រោយកិច្ចប្រជុំបានបញ្ចប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។