ព័ត៌មានជាតិ

លោក នួន សុខុម ដឹកនាំកម្លាំងចុៈបង្ក្រាបក្រុមរថយន្តដឹកឈើបានចំនួន3គ្រឿង !

(ព្រៈវិហារ) :ដូចពាក្យចាស់លោកពោលថា កុកអាច
ភ្លេចជុង តែជុងមិនអាចភ្លេចកុកលើយ ក្រុមសមត្ថកិច្ចចម្រុៈដឹកនាំដោយលោកនួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រៈវិហារ សហការជាមួយកម្លាំង ផ្នែករដ្ឋបាលព្រៃឈើរវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀងនឹងកម្លាំងអាវុធហត្ថខេត្ត ស្រុក កម្លាំងនគរបាលឃុំរុៈរាន់ ចុៈបង្ក្រាបបានរថយន្តដឹកចំនួន3គ្រឿង រថយន្តដឹកឈើលេខ2ចំនួន1គ្រឿ
ង ម៉ាកសាំយ៉ុង ពណ៍លឿង ចាប់នៅព្រុំប្រទល់ជីអោក នឹងរថយន្តដឹកឈើលេខ1ចំនួន2គ្រឿង ទៀតម៉ាកសុីណា1គ្រឿងពណ៍សរពាក់ផ្លាកលេខភ្នំពេញ2E 0893 នឹងរថយន្តម៉ាកហាយឡិនឌរ័
ពណ៍សរ ដឹកឈើប្រភេទលេខ1សុក្រម ពេញឡានជារថយន្តរបស់ក្រុមមេឈ្មួញជើងខ្លាំង តុលា
ចាប់បាននៅចំនុចភូមិទួល ឈ្នួន ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រៈវិហារ នៅវេលាម៉ោង12នឹង35នា
ទីយប់ថ្ងៃទី13ខែសីហាឆ្នាំ2022 យកមករក្សាទុក
នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ។

លោក នួន សុខុម បានអោយដឹងថា នៅល្ងាយវេ
លាម៉ោង5រថយន្តសាំយ៉ុងដឹកឈើលេខ2ចេញពី
ស្រុករវៀងយកទៅកំពង់ធំ លោកបានបញ្ជាទៅ
កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តប្រចាំការនៅព្រុំប្រ
ទល់រថយន្តដឹកឈើនេះយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង នៅយប់ថ្ងៃទី13ខែសី
ហា បានដឹកនាំកម្លាំងចម្រុះចុះទៅដល់ភូមិ ឃុំខាង
លើបានប្រទៈឃើញក្រុមរថយន្តដឹកឈើលេខមួ
យចំនួន2គ្រឿង បម្រុងដឹកចេញត្រូវបានកម្លាំងយើងស្ទាក់ចាប់បានចំណែកថៅកុងរថយន្តបាន
រត់គិចខ្លួនបាត់ស្រមោល លោក នួន សុខុម បាន
បន្តអោយដឹងថា កម្លាំរដ្ឋបាលព្រៃឈើព្រៈវិហារ
បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោៈការ ការពារ
ទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងការទប់ស្កាត់នឹងដកហូតបានការរុនរានកាន់
កាប់ដីព្រៃមកទុកជាសម្បត្តិរដ្ឋវិញផងដែរ លោក
នួន សុខុម បានសុំអោយគ្រប់ស្ថាបន័ពាក់ពន្ឋ័ ពិ
សេសបងប្អូនអ្នកសាព័ត៍មានចូលរួមសហការផ្តល់
ព័ត៍មានដល់សមត្ថកិច្ចអោយបានទាន់ពេលវេលា
ដើម្បីទប់ស្កាត់នឹងបង្ក្រាបអោយមានប្រសិទ្ឋភាព
ពិតណាស់ ការការពារធនធានធម្មជាតិ តម្រូវអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន បើពឹងផ្អែកតែ
លើជំនាញមិនគ្រប់គ្រាន់ទេ លោក នួន សុខុម ករ
ណីបង្ក្រាបរថយន្តដឹកឈើខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវរកមុខសញ្ញាដើម្បីក៍សាងសំណុំចាត់ការទៅតាមនិតិវិធីច្បាប់ ។

ចំណែកវត្ថុតាង មានរថយន្តចំនួន3គ្រឿង រួមទាំង
ឈើមួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុក
នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីក៍សាងសំ
ណុំរឿងចាត់ការទៅតាមច្បាប់ ។

ដោយលោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។