ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបករណីល្បែងសុីងសងខុសច្បាប់ ចំនួន០២ទីតាំង និងឃាត់ខ្លួន១០នាក់ នៅចំណុចភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម

(កំពង់ចាម) ៖អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រធានគណ:បញ្ជាការឯកភាពខេត្តនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១៤.០០នាទី បន្ទាប់ពីទទួលត៍មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាដល់កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាបចុះធ្វើការបង្រ្កាបចំនួន០២ទីតាំង នៅចំណុចភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់តាមនិតិវិធី ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។