ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្រោយ​ប្រើប្រាស់​ថ្នាំ រួច​អុកឡុក​អ្នកស្រុក

(បន្ទាយមានជ័យ) ៖សង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​៥​នាក់ ដែល​ប្រើប្រាស់ និង​រក្សា​ទុក​គ្រឿង​ញៀ​.​ន ព្រមទាំង​ធ្វើ​សកម្មភាព​អុកឡុក​អ្នកស្រុក រហូត​ប្តឹង​អោយ​ចាប់ខ្លួន​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២​នេះ​។
លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ រួម​មាន ៖ ១- ឈ្មោះ សុខ សុ​គឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២- ឈ្មោះ វិត ដា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣- ឈ្មោះ ហៃ ខាវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៤- ឈ្មោះ យឿ​ង ណេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​៥-​ឈ្មោះ ចិន្តា សុខ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនសង្ស័យ​ទាំង​៥​នាក់​ស្នាក់​នៅ​ភូមិ​បាន​ណ​យ សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា មាន​ក្មេង​ទំនើង​១​ក្រុម​បាន​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ហើយ​ស្រែក​ឡូឡា​រំខាន​ដល់​អ្នកស្រុក​ក្បែរ​ខាង​។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា រួច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ រួម​នឹង​វត្ថុ​តាង​គ្រឿង​ញៀ​.​ន ដាវ​សាំ​ម៉ូ​រ៉ៃ និង​ម៉ូតូ​២​គ្រឿង​ដែល​ជា​មធ្យោបាយ​ចែកចាយ​គ្រឿង​ញៀ​.​ន​ផង​ដែរ ដែល​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ សមត្ថកិច្ច​បាន​នាំ​យក​មក​សាកសួរ និង​ធ្វើតេស្ត​មាន​សារធាតុ​ញៀ​.​ន ហើយ​ក៏​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​ផង​ដែរ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។