ព័ត៌មានជាតិ

ម៉ូតូចំនួន៣២២គ្រឿង ត្រូវបានដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក, ពលរដ្ឋដែលធ្លាប់បាត់ម៉ូតូអាចយកឯកសារទៅពិនិត្យបាន !

(ភ្នំពេញ) : ម៉ូតូចំនួន៣២២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។

នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ទៅផ្ទៀងផ្ទាត់បាននៅទីតាំងរក្សាទុក។ ក្នុងករណីមានឯកសារបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញភ្លាមៗ។

សូមជម្រាបថា ការដកហូតម៉ូតូដែលគ្មានឯកសារត្រឹមត្រូវ ពីកន្លែងបញ្ចាំនៅខណ្ឌទួលគោកនេះ ធ្វើឡើងក្នុងប្រតិបត្តិការដែលដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចបើកល្បែង ស៉ីសងខុសច្បាប់ និងហាងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។