ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបលែងល្បែងស៊ីសង ឃាត់ខ្លួនបានជនសង្ស័យ ០៣ នាក់ !

(កំពង់ចាម) : ដោយគោរពតាម បទបញ្ជាដាច់ណាត់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ណែនាំចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយយោងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ។នៅវេលាម៉ោង ១៥.៣០ នាទី បានចុះធ្វើការបង្រ្កាបករណីលែងល្បែងស៊ីសងនៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ចាត់តាមនិតិវិធី ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។