ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម អញ្ជេីញទស្សនកិច្ចបណ្តុំអាជីវកម្មចិញ្ចឹមមាន់លក្ខណៈគ្រួសារ នៅភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របូរី ខេត្តក្រចេះ

(ក្រចេះ) ៖ នៅព្រឹកថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអញ្ជេីញទស្សនកិច្ចបណ្តុំអាជីវកម្មចិញ្ចឹមមាន់លក្ខណៈគ្រួសារ នៅភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របូរី ខេត្តក្រចេះ។

បន្ទាប់ពីបានចុះពិនិត្យបន្លែក្នុងផ្ទះសំណាញ់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ដោយបានណែនាំកសិករឱ្យសិក្សាពីបច្ចេកទេសច្បាស់លាស់នៃការចិញ្ចឹម ស្វែងយល់ពីខ្សែច្រវាក់នៃការផ្គត់ផ្គង់និងតម្លៃទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ច។

លើសពីនេះទៀត ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ហើយត្រូវបន្តប្រើប្រាស់អគ្គិសនីសម្រាប់វិស័យកសិកម្មដើម្បីបូមទឹកនៅពេលយប់ និងប្រើប្រាស់សូឡាបូមទឹកខ្នាតតូចនៅពេលថ្ងៃ ព្រមទាំងកែច្នៃឱ្យអស់លទ្ធភាពទាំងលាមកមាន់ជាដើម ដើម្បីបន្ថយចំណាយក្នុងផលិតកម្ម បង្កើនប្រាក់ចំណូលនិងប្រាក់ចំណេញ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។