ព័ត៌មានជាតិ

កម្លាំងជំនាញនគរបាល ចុះ​បង្រាប​ករណី​ជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ស្រុកកោះកុង !

(កោះកុង) ៖ ដោយការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការការដ្ធាននគរបាលខេត្តកោះកុង
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៣០នាទីល្ងាច កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ចុះ​បង្រាប​ករណី​ជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ចំណោតឬស្សី ស្ថិត​ក្នុងភូមិ​ត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង និងឃាត់ខ្លួន​ជនជនសង្ស័យ ០៣នាក់ប្រុស ។
*ដកហូត​វត្ថុតាងរួមមាន
-ម្សៅ​សថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ខុសច្បាប់ចំនួន ១កញ្ចប់ធំ
-​ទូរស័ព្ទ​ដៃ​ចំនួន ០៣គ្រឿង
-ម៉ូតូ ចំនួន ០២គ្រឿង
-ដែកកេះចំនួន ០៣ដើម
បច្ចុប្បន្ន កម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀនចាត់ការតាមនីតិវិធី។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។