ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ប្រទេសដែលមា​នសង្រ្គាមនោះទេ

(ព្រះសីហនុ) ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរក្សាវត្តមានជាអចិន្រ្តៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុង
ចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍន៍នៃបណ្តាប្រទេសនៅលើសសកលលោក។ គ្មានទេសចរណា
ប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ប្រទេសដែលមា​នសង្រ្គាមនោះទេ។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក
ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម”
(The 16th World Congress of The Most Beautiful Bays in The World Under The Theme “BAY OF PEACE, BAY OF HOPE”)។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៃមហាសន្និបាតនេះ គឺសមស្រប
នាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងវិបត្តិសាកលជាច្រើន បន្ថែមពីលើវិបត្តិ
ជំងឺកូវីដ-១៩ វិបត្តិសង្រ្គាមអ៊ុយក្រែន រួមជាមួយវិបត្តិសាកលលោកផ្សេងៗទៀត ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង
ដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងសណ្តាប់ធ្នាប់ពិភពលោក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។