ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានអញ្ជើញមកធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន Orient Group និងជួបពិភាក្សាការងារជា មួយ Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន អគ្គនាយករង និងអ្នកស្រាវជ្រាវមួយ ចំនួនទៀត

នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានអញ្ជើញមកធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន Orient Group និងជួបពិភាក្សាការងារជា មួយ Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន អគ្គនាយករង និងអ្នកស្រាវជ្រាវមួយ ចំនួនទៀត។

មានមតិស្វាគមន៍ លោកអគ្គនាយកក្រុមហ៊ុនបានជម្រាបជូនថា ក្រុមហ៊ុន Orient Group មានអាយុ ៦៣ឆ្នាំហើយ។ បច្ចុប្បន្នកំពុងដំណើរអាជីវកម្មមាន÷ ឧស្សហកម្មជីវសាស្រ្ត (ស្រាវជ្រាវ និងផលិតវ៉ាក់សាំងសត្វ) ផលិតគ្រឿងបន្លាស់រថយន្ត ឧបករណ៍អេឡិចត្រនិច គ្រឿងសំអាង អចលនទ្រព្យ និងគ្រឿងអលង្ការ។ល។ លោកអគ្គនាយកបានបញ្ជាក់ថា នាពេលអនាគតដ៏ខ្លីក្រមហ៊ុននឹងពង្រីកការងារវិនិយោគនៅកម្ពុជាឲ្យកាន់តែទូលំទូលាយ ដើម្បីបង្កើតការងារ និងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា។ លោកបន្តថាថ្វីត្បិតតែដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូកម្ពុជានៅកូរ៉េមានរយ:ពេលខ្លី ប៉ុន្តែយើងទទួលបានផលជាផ្លែផ្កាគួរជាទីមោទន ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងដំណើ៎រការទៅដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការអញ្ជើញ និងការទទួលស្វាគមន៍ រាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់លោកអគ្គនាយកក្រុមហ៊ុន និងសហ ការី។ បន្ទាប់ពីបានពិនិត្យសមិទ្ធផលសំខាន់ៗ និងបទបង្ហាញអំពីសកម្មភាពស្រាវជ្រាវជីវសាស្រ្តរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានដូចជាការស្រាវជ្រាវ និងផលិតឱសថ វ៉ាក់សាំងសត្វ ការផលិតគ្រឿងបន្លាស់រថយន្ត ឧបករណ៍អេឡិចត្រូនិច និងគ្រឿងសំអាង។ល។
Orient Group មានស្នាក់ការនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើសុំលោកអគ្គនាយកពង្រីកការវិនិយោគលើវិស័យកសិកម្ម ពិសេសលើខ្សែច្រវាក់ផលិតកម្មកែច្នៃ ដើម្បីកែច្នៃវត្ថុធាតុដើមដែលកម្ពុជាផលិតបាន ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ។ ក៏ពិតដំណើរទស្សនកិច្ចនេះមានរយ:ពេលខ្លី ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរដ្ឋបាលព្រៃឈើកម្ពុជាប្រាកដជាបានក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីក្រុមហ៊ុន Orient Group, ក្រុមហ៊ុន AT, Korea National Open University និងក្រសួងព្រៃឈើកូរ៉េ ដែលជាធាតុចូលដ៏មានតម្លៃសម្រាប់យកទៅអភិវឌ្ឍអង្គភាពរបស់ខ្លួន ហើយសង្ឃឹមថាស្ថាប័នទាំងបីនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឲ្យការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាទទួលបានជោគជ័យ ផ្តល់ប្រយោជន័ដល់ប្រទេស ជាតិ និងប្រជាជនកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។