ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ព្រមទាំងសហការី អញ្ជើញចូលរួមក្នុងពិធី បុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព ឧបាសិកា ម៉ម សារ៉ុន

(កំពង់ចាម)៖ នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធី បុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព ឧបាសិកា ម៉ម សារ៉ុន ដែលបានទទួលមរណភាពនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២.១២នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋានក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

សូមជម្រាបថា ឧបាសិកា ម៉ម សារ៉ុន ត្រូវជាម្តាយបង្កើតរបស់លោកស្រី រិន ធារ៉ា អភិបាលរងក្រុងកំពង់ចាម និងត្រូវជាម្តាយក្មេករបស់លោក ជា សីលា នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។