ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

(កំពង់ចាម) ៖ នារសៀលថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាពឯកឧត្ដម​ អន​ ធាងអាន​ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ និងសាសនា​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ ចាយ​ បូរិន​ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និងសាសនា​ និងដោយមានការយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត​ បួរ គ្រី​ ព្រះប្រធានសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសម្តេចឧត្តមចរិយាបណ្ឌិត​ ឈឹង​ ប៊ុនឈា​ អនុប្រធាន​ថេរសភាពុទ្ធសាសនា​ គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ផងដែរ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។