ព័ត៌មានជាតិ

ទុស្សេព្រីភ្លើងឆាបឆេះ រោងគោ បណ្ដាលឲ្យងាប់គោពីរក្បាលនិងសម្ភារៈមួយចំនួនទៀតនៅស្រុកស្រីស្នំ

(សៀមរាប) ៖ គោលចំនួនពីរក្បាលនិងសម្ភារៈមួយចំនួនទៀតត្រូវបានអគ្គីភ័យឆាប់ឆេះទាំងស្រុក។

ហេតុការណ៍បានកើតឡើង ថ្ងៃព្រហស្បតិ៍៥រោច ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥ និង៣០នាទី នៅចំណុចភូមិស្តៅឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកស្រីស្នំបានឲ្យដឹងថា អគ្គីភ័យឆេះរោងគោ (ក្រោលគោ) ម្ចាស់មានឈ្មោះ នួន តេង ភេទប្រុសអាយុ៦០ឆ្នាំ (ជាអតីតយុទ្ធជន ឈ្មោះ ម៉ៅ ម៉ុន)។

សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចេញពីព្រីដោតឌុយភ្លើង។

បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍អគ្គិភ័យនេះ រងការខូចខាតនិងបាត់បង់៖ ងាប់សត្វគោចំនួន០២ក្បាល។ ប្រាក់រៀលចំនួន៥២០,០០០រៀល(ប្រាំ
រយម្ភៃប្រាំពាន់រៀល) និងសម្ភារៈ
មួយចំនួនដូចជា ខោអាវ សំណាញ់ ស្បៃសំរាប់ហាលស្រូវជាដេីម ដោយម្ចាស់គាត់
ធ្វេីកន្លែងដេកជាប់និងរោងគោ (ក្រោល
គោ)តែម្ដង ករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។