ព័ត៌មានជាតិ

លោក សុខ ពេញវុធ អញ្ជើញនាំយកណោយ មនុស្យធម៌ របស់ សម្ដេចកិត្តព្រឹទ្ធ ចែកជូនប្រជាពលរដ្ឋ ចំនួន១៤គ្រួសារ រស់នៅសង្កាត់វត្តភ្នំ និងសង្កាត់ផ្សារចាស់

(ភ្នំពេញ) លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញ នាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋ រស់នៅ សង្កាត់វត្តភ្នំ និង សង្កាត់ផ្សារចាស់ចំនួន១៤គ្រួសារ …

នាល្ងាចថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញ នាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រ ក្នុង សង្កាត់វត្តភ្នំ និង សង្កាត់ផ្សារចាស់ ចំនួន១៤គ្រួសារ ។

អំណោយដ៏សប្បុរសទាំងនោះ រួមមាន ថវិកាចំនួន ៤០,០០០រៀល, អង្ករ ០១បាវ ស្មើរ ២៤គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ និង ថ្នាំដុះធ្មេញ ០១យួរ និង សំភារះផ្ទះបាយមួយចំនួន ។

នៅចំពោះមុខ លោកអភិបាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ និង ឯកឧត្ដម តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។