ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យគ្រប់ខេត្តជាប់ព្រំដែនត្រូវធ្វើតេស្តរហ័សចំពោះរាល់អ្នកដំណើរចូលមកកម្ពុជា

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាដាច់ណាត់ឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជាត្រូវធ្វើតេស្តរហ័សចំពោះរាល់អ្នកដំណើរចូលមកកម្ពុជា ។ សម្ដេចតេេជោ បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះនៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវបន្តពង្រឹងការចេញចូលតាមព្រំដែន និងការធ្វើតេស្តរហ័ស ដោយមូលហេតុចម្បងថា ការរកឃើញលទ្ធផលរហ័ស ក៏អាចឱ្យយើងគ្រប់គ្រងបានរហ័សផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងសុខាភិបាល ផ្តល់នូវឧបករណ៍ធ្វើតេស្តរហ័សទៅតាមបណ្តាខេត្តឱ្យបានលឿន និងទាន់ពេលវេលាដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ចូលមកក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។