ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងលោកជំទាវ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណគិរីគង់សំរិទ្ធ ហៅវត្តភ្នំទួល

នាព្រឹកសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនិងជាប្រធានក្រុម ការងារចុះមូលដ្ឋានឃុំចុងជាច បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណគិរីគង់សំរិទ្ធ ហៅវត្តភ្នំទួល ក្នុងភូមិគោកស្រឡៅ ឃុំចុងជាច និងវត្តភ្នំប្រជុំបុត្រ ក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវនឹងបិណ្ឌវេនទី១១។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។