ព័ត៌មានជាតិ

សម្ដេចធិបតី អរគុណដល់ ឯកឧត្តម កិតិ្ដសេដ្ឋាបណ្ឌិត ឆាយ ថន ដែលបានដឹកនាំក្រសួងផែនការយ៉ាងល្អក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក

(ភ្នំពេញ) ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណដល់ឯកឧត្តមកិតិ្ដសេដ្ឋាបណ្ឌិត ឆាយ ថន ដែលបានដឹកនាំក្រសួងផែនការយ៉ាងល្អក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ឯកឧត្តម កិតិ្ដសេដ្ឋាបណ្ឌិត ឆាយ ថន ពិតជាបានកសាងនិងរក្សាទុកនូវសមិទ្ធផលជាច្រើនទុកឱ្យអ្នកជំនាន់ក្រោយ ជាពិសេសការអភិវឌ្ឍមូលធនមនុស្សលើវិស័យផែនការ ស្ថិតិព្រមទាំងប្រជាសាស្រ្ដនិងកាអភិវឌ្ឍ។

ការលើកឡើងនូវការដឹងគុណ របស់សម្ដេចធិបតី នេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។