ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តទទួលអំណោយពីសប្បុរសជនដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានបន្តទទួលអំណោយជាថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

អំណោយដែលគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានទទួលនាពេលនេះ មានដូចជា អង្ករ ១តោន ថវិកា៤លានរៀល ទឹកបរិសុទ្ធ ៤.២២៥យួរ ម៉ាស ២១កេស និង៥០.០០០ម៉ាស និងអាល់កុល៣កាន។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អំណោយ ដែលមានចិត្តសប្បុរសចេះជួយគ្នាក្នុងគ្រាលំបាក បាននាំអំណោយដ៏ថ្លៃថ្លាទាំងនេះយកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥ នាក់ទៀតដែលសរុបអ្នកវិជ្ជមានកូវីដ-១៩ មានប្រមាណជាជាង២០០នាក់ និងជាសះស្បើយចំនួនជាង១០០នាក់ ចំណែកអ្នកជំងឺជាង១០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។