ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារសព លោកវរៈសេនីយ៍ឯក ឡាក់ សុខុម

(ព្រៃវែង) ៖ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង រួមទាំងខ្ញុំផ្ទាល់ និងភរិយា​ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារសព លោកវរៈសេនីយ៍ឯក ឡាក់ សុខុម អតីតមេបញ្ជាការផ្នែកសឹករងពាមជរ ដែលលោកបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ឯក ឡាក់ សុខុម សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។