ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំអាហារសាមគ្គី ដល់កុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រា នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម

(កំពង់ចាម)៖ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំអាហារសាមគ្គីជូនដល់កុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រា ជាង ១៣០ នាក់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតនៅភូមិទី ៦ក សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា បន្ទាប់ពីមានការខកខានរៀបចំពិធីអាហារសាមគ្គី ជូនដល់កុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រា មួយរយៈ ដោយសារផ្ទុះឡើងនៅជំងឺ covid 19 ។ ប៉ុន្តែបច្ចុប្បន្ននេះ យើងអាចមានឱកាសចាប់ផ្តើមជាថ្មី ដើម្បីរៀបចំអាហារសាមគ្គី សម្រាប់កុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រាវិញហើយ ដោយសារ រាជរដ្ឋាភិបាលទប់ស្កាត់ជំងឺនេះ និងបានប្រកាសដាក់ឲ្យប្រទេសដំណើរការជាធម្មតាវិញ ។
ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់គណៈគ្រប់គ្រងវិទ្យាល័យ ក៏ដូចជា លោកគ្រូ អ្នកគ្រូ ក្រៅពីការបង្ហាត់បង្រៀនដល់កុមារ សូមយកចិត្តទុកដាក់លើការគាំពារសុខភាពដល់ពួកគាត់ផងដែរ ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្ស ជាកុមារពីកាភ្នែក គ ថ្លង់ និងកុមារកំព្រា ទាំងអស់ ឲ្យចេះថែរក្សាសុខភាពរបស់ខ្លួន និងខិតខំរៀនសូត្រឲ្យបានពូកែ ក្នុងកម្រិត នៃការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងអនាគតរបស់ខ្លួន ឱ្យមានភាពប្រសើរឡើង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។