ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា អបអរសាទរខួប៧០ឆ្នាំគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការស្ដីទីការ គណ:រដ្ធមន្ដ្រី និងជាជំនួយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៧០ឆ្នាំមកនេះគឺង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ខ្លាំង រឹងមាំ ប្រកបដោយសមត្ថភាព ព្រោះយើងមានប្រមុខដឹកនាំបក្សប្រកបដោយថាមពល ឆន្ទះ គតិបណ្ឌិត ព្រហ្មវិហារធម៍ និង ប្រាជ្ញាវៀងវៃ ដែលបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសរីកចម្រើនដល់សព្វថ្ងៃ។

អរគុណគណបក្សប្រជាជនដែលបានរំដោះជីវិតខ្ញុំ ក្រុមគ្រួសារខ្ញុំ និងប្រជាពលរដ្ឋទូទាំងប្រទេស។អរគុណគណបក្សប្រជាជន ដែលខ្ញុំមានឱកាសបានចូលរួមជួយប្រជាពលរដ្ឋក្រោមម្លប់ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ខ្ញុំបាទសូមគោរពជូនពរសម្តេចទាំងទ្វេ យុទ្ធជន យុទ្ធនារី មន្រ្តីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងបុព្វហេតុជាតិដ៏មហាធំធេងនេះមានសុខភាពល្អបរិបូរណ៍ អាយុវែង ចៀសផុតពីជំងឺទាំងឡាយ ដើម្បីកម្ពុជាកាន់តែរុងរឿងថ្កុំថ្កើង។ អរគុណសន្តិភាព ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។