ព័ត៌មានជាតិ

អំណោយមនុស្សធម៌របស់ រដ្ឋបាលខេត្តកំពង់ចាម មកផ្តល់ជូនប្រជាពលរដ្ធ និងគ្រួសារក្រីក្រខ្វះខាតដែលស្ថិតនៅក្នុងតំបនបិទខ្ទប់

(កំពង់ចាម) ប្រជាពលរដ្ឋក្រីក្រ ១៦៥ គ្រួសារ រស់នៅក្នុង ភូមិទ្រា ,ភូមិពោធិ៍ នៅឃុំស្វាយពោធិ៍ និង ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ដែលស្ថិតនៅតំបន់បិទខ្ទប់ បន្ទាប់ពូរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដែលជាគ្រួសារខ្វះខាត បានទទួលអំណោយមនុស្សធម៌របស់ រដ្ឋបាលខេត្តកំពង់ចាម

នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់លោក ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាល ដឹកនាំ មន្ទីរ អង្គភាពពាក់ពន្ធ័ អាជ្ញាធរស្រុកស្រីសន្ធរ,រដ្ឋបាលឃុំប្រាំយ៉ាម និង រដ្ឋបាលឃុំស្វាយពោធិ៍ បានចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់ រដ្ឋបាលខេត្តកំពង់ចាម មកផ្តល់ជូនគ្រួសារក្រីក្រខ្វះខាតដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់មិនអាចធ្វើដំណើរប្រកបរបរអាជីវកម្មផ្សេងៗបានចំនួន១៦៥គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋ ១២៤គ្រួសារ រស់នៅក្នុងឃុំប្រាំយ៉ាម ,៤១ គ្រួសារ រស់នៅ ឃុំស្វាយពោធិ៍( ភូ​មិទ្រាចំនួន២១ គ្រួសារ និងភូមិពោធិ៍ចំនួន២០គ្រួសារ )ដែលជាតំបន់បិទខ្ទប់ បន្ទាប់ពីរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

សម្ភារៈអំណោយដែលបានចែកជូនក្នុង១គ្រួសារទទួលបាន÷ អង្ករ ២៥គ.ក្រ , មី ១កេស និង ត្រីខ១យួរ សំរាប់ដោះស្រាយជីវភាពរយៈពេលខ្លីជាបណ្តោះអាសន្ន ក្នុងស្ថានភាពដ៏លំបាកនាពេលនេះ។

ក្នុងឱកាសនោះលោក ហេង វណ្ណនី ជួសមុខឲ្យឯកឧត្តមអភិបាលខេត្តកំពង់ចាម បានសំណេះសំណាលទៅកាន់ បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិដែលបានបិទខ្ទប់ ក្នុងឃុំប្រាំយ៉ាម និង ឃុំស្វាយពោធិ៍ អំពីស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសជាច្រើននៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺ និងអ្នកស្លាប់រាប់លាននាក់ ក្នុងនោះប្រទេសកម្ពុជាយើង ក៏មិនទាន់អាចបញ្ឈប់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយ ។ នេះជាគ្រោះមហន្តរាយមួយ ក្នុងប្រទេសកម្ពុជាយើង ដែលយើងពុំធ្លាប់ជួបប្រទះឡើយ។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ជូនបន្ថែមទៀតថាៈ ក្នុងវិធានការបិទភូមិ ដែលរដ្ឋបាលខេត្តបានដាក់ចេញនាពេលនេះ គឺសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ សូមមានការអត់ធ្មត់ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ ពាក់ម៉ាស រក្សាគម្លាត និង ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣.ការពារ គឺទី១-ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ,ទី២-លាងដៃជាមួយសាប៊ូ, អាល់កុល ឬជែល ,ទី៣-រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង ៣.កុំៈគឺទី១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ,ទី២-កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ,ទី៣-កុំប៉ះពាល់គ្នា។ ដែលនេះជាវិធានការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ខ្សែចំលង នៃជំងឺកូវី-១៩ កាន់តែធ្ងន់ធ្ងរក្នុងគ្រួសារ សហគមន៍ បន្តទៀត។

លោកអភិបាលរងខេត្ត បានរំលឹកផងដែរថាៈដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់, ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ចែង ស្បៀងមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះខ្វះខាតនាពេលនេះ សម្រាប់ជួយសម្រាលដល់ជីវភាពរបស់បងប្អូនបានមួយរយៈផងដែរ ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួមស្តាប់ការផ្សព្វផ្សាយ និង ត្រូវគោរពតាម នូវវិធានការណ៍នានារបស់រាជរដ្ឋាភិបាល,ក្រសួងសុខាភិបាល និង អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ទាំងអស់គ្នា កុំឲ្យធ្វេសប្រហេស ឬ ខ្វះការប្រុងប្រយត្ន័ឡើយ ដោយត្រូវ ជៀសឲ្យផុត ពីមេរោគដ៏កាចសាហាវនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។