ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប​ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចនួន ១៤៤គ្រួសារ​ នៅស្រុកជីក្រែង

(សៀមរាប) ៖ នារសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣​​ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា និងសហការី​ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចនួន ១៤៤គ្រួសារ​ នៅស្រុកជីក្រែង​។ បន្ទាប់ពីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចនួន ១៤៤គ្រួសារ​រួចមក ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា និងសហការី ក៏បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ ១គ្រួសារ រួមមានឈ្មោះ៖
១- រៀម សុផា ភេទស្រី អាយុ ៤០ឆ្នាំ (ជាប្រពន្ធ) ពិការជើងឆ្វេង) ដោយសារគ្រោះថ្នាក់ចរាចរណ៍
២- ឡោម ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ (ជាប្ដី) បាក់ក្បាលឆ្អឹងស្នងស្ដាំ (ចាប់វីស២គ្រាប់) ដោយសារគ្រោះថ្នាក់ចរាចរណ៍
មានទីលំនៅ នៅភូមិចាន់សរត្បូង ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២២។ ហើយគ្រួសារនេះមានបន្ទុកគ្រួសារចំណោយ៤នាក់ទៀត គឺម្ដាយចាស់ជរា អាយុ ៧៨ឆ្នាំម្នាក់ និងកូនៗ៣នាក់ទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា ដោយបានទទួលព័ត៌មានអំពីគ្រួសារប្អូនៗ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់គណៈកម្មាធិការសាខា ជួបសួមសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនផ្ដល់ជូនគ្រួសារប្អូន ដើម្បីជួយសម្រាលទុក្ខលំបាក និងអាចដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ ឯកឧត្តមានចូលរួមសោកស្ដាយជាពន់ពេកចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យគ្រួសារក្លាយជាជនមានពិការភាពយ៉ាងនេះ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់គ្រួសារនេះ សូមកុំអស់សង្ឃឹម រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងកាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន តែងតែងនៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ អង្ករ ១០០គីឡូក្រាម មី១កេស ទឹកត្រី១យួរ អំបិល២គីឡូក្រោម ស្កសរ ១គីឡូក្រាម ប៊ីចេង ១០កញ្ចប់តូច មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ និងថវិកា ២លានរៀល។ ជាមួយគ្នានេះដែរ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម ក៏បានឧបត្ថម្ភបន្ថែមចំនួន ២សែនរៀលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។