ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា

(ភ្នំពេញ) ៖ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ដែលពិធីនេះធ្វើឡើងនៅ វិមានសន្តិភាព នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល បានរៀបចំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីផ្សាភ្ជាប់ភាពជិតស្និទ្ធរវាងរាជរដ្ឋភិបាលជាមួយប្រជាពលរដ្ឋ ដោយទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។