(ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” បានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរក្នុងរាជធានីភ្នំពេញ នៅគោលដៅផ្លូវជាតិលេខ៦។ នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការផ្សព្វផ្សាយពីក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្តីពីវិធានការបិទខ្ទប់គោចរក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដល់កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលឈរតាមគោលដៅបិទខ្ទប់បម្រាមគោចរ ជាពិសេសត្រូវពាក់ម៉ាស់ ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ពីក្បាលដល់ចុងជើង ពាក់វែនតា កបាំងមុខ ត្រូវប្រកាន់អាកប្បកិរិយា សំដី សំដៅឱ្យបានសមរម្យ ទន់ភ្លន់ តែម៉ឹងម៉ាត់ ព្រមទាំងត្រូវរក្សាអនាម័យជាប់ជានិច្ច ត្រូវលាងដៃនឹងសាប៊ូ ជេល ឬអាល់កុល មិនត្រូវយកដៃញីភ្នែក ត្រចៀក កេះច្រមុះ ឬក៏មាត់ និងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងការត្រួតពិនិត្យឯកសារ ឱ្យបានត្រឹមត្រូវប្រើឧបករសម្លាប់មេរោគ UV ផងដែរ។
Related Articles
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើសាលាអន្តរជាតិ ពង្រឹងកម្មវិធីសិក្សាភាសាខ្មែរ និងសីលធម៌ ពីបឋម ដល់ទី១២
Posted on Author admin
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុ ន ម៉ាណែត បេក្ខភាពនាយករដ្ឋម […]
ឯកឧត្តម អ៊ុន ចាន់ដា ៖សូមកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត
Posted on Author admin
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តក […]
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយត្រូតពិនិត្យការអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ប្រចាំត្រីមាសទី១ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
Posted on Author admin
(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៤នេះ […]