ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានដឹកគណៈប្រតិភូក្រសួង ចូលរួមថ្វាយកម្រងផ្កាភ្ជាប់ជាមួយបូរពណ៌ក្រហមដែលបានចរឹកអក្សរពណ៌លឿងនូវពាក្យថា “ចងចាំជានិច្ចព្រះរាជគុណូបការៈព្រះករុណា ព្រះបរមរតនកោដ្ឋ”

(ភ្នំពេញ) នៅព្រឹកថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកគណៈប្រតិភូក្រសួង ដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន ១៤ រូប ទៅចូលរួមថ្វាយកម្រងផ្កាភ្ជាប់ជាមួយបូរពណ៌ក្រហមដែលបានចរឹកអក្សរពណ៌លឿងនូវពាក្យថា “ចងចាំជានិច្ចព្រះរាជគុណូបការៈព្រះករុណា ព្រះបរមរតនកោដ្ឋ” នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៩ឆ្នាំ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។