ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រេីនជន្មាយុគម្រប់ខួប​ ៧០ឆ្នាំ​ ឈានចូល​ ៧១ឆ្នាំ

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមគោរពដ៏ខ្ពង់ខ្ពស់ជូនពរ​ ប្រសិទ្ធពរបវរមហាប្រសេីរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រេីនជន្មាយុគម្រប់ខួប​ ៧០ឆ្នាំ​ ឈានចូល​ ៧១ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ៨កេីត​ ខែស្រាពណ៌​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ។

តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងបុត្រ សូមសម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានពុះពារគ្រប់ឧបសគ្គមិនខ្លាចនឿយហត់ក្នុងការ កសាងសន្តិភាព អធិបតេយ្យភាព ការពារបូរភាពទឹកដី ខឿនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសជំរុញដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗឲ្យកាន់តែជឿនលឿន ដើម្បីលើកម្ពស់ជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋទទួលបានសុខសន្តិភាព ពេញបរិបូរណ៍។

យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាសូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដេីម្បីដឹកនាំប្រទេសជាតិសម្រេចបានសមិទ្ធផល និងជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបេសកម្មដ៏ឧត្តុងឧត្តម របស់សម្ដេច ចំពោះប្រជាជន និងប្រទេសជាតិទាំងមូល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។