ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារកីឡាវាយសី (Badminton) និងថវិកាគាំទ្រ លើកទឹកចិត្តជូនដល់ក្លឹបកីឡាវាយសីរបស់ខេត្តព្រៃវែង

(ព្រៃវែង) :នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារកីឡាវាយសី (Badminton) និងថវិកាគាំទ្រ លើកទឹកចិត្តជូនដល់ក្លឹបកីឡាវាយសីរបស់ខេត្តព្រៃវែង ដែលបានធ្វើឡើងនៅមុខអគាររដ្ឋបាលសាលាខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមបញ្ជាក់ថា ការគាំទ្រ និងឧបត្ថម្ភនូវសម្ភារហ្វឹកហាត់កីឡាវាយសីជាបន្ដបន្ទាប់នេះ គឺដើម្បីជួយសម្រួល និងផ្ដល់ភាពងាយស្រួលក្នុងការហ្វឹកហាត់របស់ក្រុមកីឡាវាយសីវ័យក្មេងរបស់យើង អោយក្លាយជាធនធានក្នុងការអភិវឌ្ឍន៍វិស័យកីឡាវាយសីខេត្តព្រៃវែង កាន់តែរីកចម្រើនឈានទៅមុខ ដើម្បីជាកត្តាមួយនាំឱ្យមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបានចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាល និងសមត្ថភាពក្នុងការចូលរួមប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២ នៅទីលានវាយសី សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ខាងមុខផងដែរ។

ជាចុងក្រោយ ឯកឧត្តម ជា សុមេធី សូមជូនពរប្អូនៗ ទទួលបានជ័យលាភីដូចបំណងប្រាថ្នា ដើម្បីលើកស្ទួយវិស័យកីឡានៅក្នុងខេត្តយើង ពិសេស ចំរាញ់យកគុណភាពកីឡាករទៅកាន់ថ្នាក់ជាតិ និងសូមចៀសផុតពីជំងឺកូវីដ-១៩។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។