ព័ត៌មានជាតិ

ឯកឧត្តម ផាន អូន អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា និងបុណ្យកាន់អង្គនៅវត្តជោតនារាម (គរ) ឃុំគរ ស្រុកព្រៃឈរ

(កំពង់ចាម) ៖នៅថ្ងៃអាទិត្យទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ផាន អូន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា និងបុណ្យកាន់អង្គនៅវត្តជោតនារាម (គរ) ឃុំគរ ស្រុកព្រៃឈរ។ ក្នុងពិធីនោះ ឯកឧត្តម ផាន អូន និងក្រុមការងារ បានចូលរួមជាបច្ច័យក្នុងកម្មវិធីបុណ្យ រួមមាន៖ សាដកចំនួន ៤ ចំណាយអស់ ថវិកា ៣៤០,០០០រៀល⁃ បច្ច័យប្រគេនព្រះសង្ឃ ៤អង្គ ចំណាយអស់ថវិកា ២២០,០០០រៀល ⁃ បច្ច័យកសាងចំណាយថវិកាអស់ ៤,០០០,០០០រៀល⁃ ជូនយាយជី តាជី និងតាអាចារ្យ ប្រជាពលរដ្ឋមកពី១០ភូមិ លោកគ្រូ អ្នកគ្រូ ប្រជាការពារ ក្រុមប្រឹក្សាឃុំ សរុប ៣០៩ នាក់ ចំណាយថវិកាអស់៣,០៩០,០០០រៀល⁃ ឧបត្ថម្ភភ្លេងពិនពាទ្យ ចំណាយថវិកាអស់ ២០០,០០០រៀល⁃ ឧបត្ថម្ភក្រុមល្ខាន ចំណាយថវិកាអស់ ៤០០,០០០រៀល⁃ ឧបត្ថម្ភអ្នកកាន់ខ្សែបូណ៌ និងMC ចំណាយថវិកាអស់ ២១០,០០០រៀល⁃ ឧបត្ថម្ភក្រុមការងារមូលដ្ឋានចំណាយថវិកាអស់ ៥០០,០០០រៀល⁃ ឧបត្ថម្ភកងកម្លាំង ចំណាយថវិកាអស់ ៥០០,០០០រៀល⁃ ចំណាយរោង កៅអី ដេគ័រក្រណាត់ និងអក្សរនៃវេទិកា ចំណាយថវិកាអស់១,៨៩០,០០០រៀល⁃ ជូនសារព័ត៌មាន ចំណាយថវិកាអស់ ៦០០,០០០រៀល⁃ ចំណាយរាប់បាត្រព្រះសង្ឃ ១១០អង្គចំណាយថវិកាអស់ ៣,០០០,០០០រៀល។

បន្ទាប់មក ឯកឧត្តម ផាន អូន បានដឹកនាំក្រុមការងារចុះជួយឃុំគរ ចុះមកដល់មូលដ្ឋាន សួរសុខទុក្ខសមាជិកបក្ស និងបាននាំយកនូវការឧបត្ថម្ភ សម្រាប់ចិញ្ចឹមចលនា ១០ភូមិ មានដូចខាងក្រោម៖ ⁃ ឧបត្ថម្ភជូនបន្ថែមអំពូលសឡាបំភ្លឺតាមផ្លូវ ចំនួន ១៤ បង្គោល ចំណាយថវិកាអស់ ២,៨០០,០០០៛។ ⁃ឧបត្ថម្ភជូនស្រ្តីទើបសម្រាលកូនចំនួន ១៩ នាក់ ចំណាយថវិកាអស់ ១,៩០០,០០០៛។ ⁃ ចូលបច្ច័យបុណ្យសពចំនួន ៨នាក់ ចំណាយថវិកាអស់ ៨០០,០០០៛។ ⁃ ភូមិម្រេញឧបត្ថម្ភដីក្រហមចំនួន ២០ឡាន ជួសជុលផ្លូវលំក្នុងភូមិ និងអំពូលសឡា ២បង្គោល ចំណាយថវិកាអស់ ១,៤០០,០០០៛ ⁃ ភូមិតាម៉ូតឧបត្ថម្ភដី ៣៧ ឡាន ចំណាយថវិកាអស់ ១,២០០,០០០រៀល ⁃ ភូមិតាកែវ ឧបត្ថម្ភលូរំដោះទឹក ១៥ កង់ ចំណាយថវិកាអស់ ៦០០,០០០រៀល -ឧបត្ថម្ភគណបក្សមូលដ្ឋានឃុំគរចំណាយថវិកាអស់ ៤៨០,០០០រៀល។
សរុបថវិកាចំណាយអស់ចំនួន ២៤,១៣០,០០០រៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។