ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍ខែបន្ដ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍ខែបន្ដ ។

✍️របៀបវារៈនៃកិច្ចប្រជុំ

១-វឌ្ឍនភាពក្នុងអង្គភាព
២-លទ្ធផលសម្រេចបាននាពេលកន្លងមក
៣-ពង្រឹងសភាពការណ៍ សន្តិសុខ
៤-ពង្រឹងការគ្រប់គ្រង់សភាពការណ៍បទល្មើស
៥-ការពង្រឹងវិធានការ ស្ដីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
៦-ពង្រឹងលើការងារអត្តសញ្ញាណកម្ម
៧-ពង្រង់ការគ្រប់គ្រងសភាពកាណ៍ពាក់ព័ន្ធជនបរទេស
៨-ការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព
៩-ការពង្រឹងវិន័យកងកម្លាំង
១០-ផ្សព្វផ្សាយផែនការចំពោះមុខ
១១-ការសន្និដ្ឋានវាយតម្លៃ ចំណុចខ្លាំង ចំណុចខ្សោយ ការប្រឈម និងការលំបាក់
១២-អនវត្តន៍ទិសដៅបន្ដ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការ-អធិការរង ទទួលផែននគរបាលយុត្តិធម៌, អត្តសញ្ញាណកម្ម, សណ្ដាប់ធ្នាប់សាធារណៈ, ប្រឆាំងគ្រឿងញៀន និងសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុក/ក្រុង ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៩ឃុំ/សង្កាត់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។